ផ្ទះម៉ូរីយ៉ា | ក្រុងកំពត
"ព្រះជាម្ចាស់ហៅយើងឱ្យមកបម្រើទ្រង់ តាមរយៈអ្វីដែលយើងមាន"
ចក្ខុវិស័យ៖ ដើម្បីចែករំលែក និងជួយដល់កុមារ យុវវ័យ និងប្រជាជនក្នុងតំបន់ នូវសមត្ថភាព និងអំណោយទាន/ទេពកោសល្យដែលយើងមាន សម្រាប់ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើងនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ។ ក្នុងពេលដែលយើងធ្វើដំណើរជាមួយគ្នា យើងចង់ឃើញជីវិតដែលមានការផ្លាស់ប្តូរ តាមរយៈការអប់រំផ្អែកលើព្រះគម្ពីរយ៉ាងរឹងមាំ ក្នុងចំណោមប្រជាជនក្នុងតំបន់។
គោលដៅ៖
ក). ដើម្បីជួយដល់កុមារ យុវវ័យ និងប្រជាជនក្នុងតំបន់ ឱ្យមានចំណេះដឹង និងជំនាញកាន់តែប្រសើរ ក្នុងការប្រឈមមុខនឹងស្ថានភាពផ្សេងៗក្នុងជីវិត។
ខ). ដើម្បីធានាថាបុគ្គលម្នាក់ៗមានភាពពិសេសរៀងៗខ្លួន ជាមួយនឹងសមត្ថភាពក្នុងការរៀនសូត្រ។
គ). ដើម្បីធានាថាការរៀនសូត្រគឺជាដំណើរការដ៏រីករាយ ហើយគ្រប់គ្នាមានសេរីភាពក្នុងការទទួលបានបទពិសោធន៍នៃដំណើរការអប់រំនៅមណ្ឌលម៉ូរីយ៉ា។
ឃ). ដើម្បីរៀបចំយុវជនសម្រាប់ជីវិតដែលមានភាពស្មោះត្រង់ក្នុងព្រះគ្រីស្ទ និងក្នុងការបម្រើការងារនៅមណ្ឌល។
ង). ដើម្បីមើលឃើញពីការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់បុគ្គលម្នាក់ៗនៅក្នុងសហគមន៍មូលដ្ឋាន និងតំបន់ដទៃទៀត។
សកម្មភាព៖ មណ្ឌលម៉ូរីយ៉ា ផ្តល់ការអប់រំដ៏ល្អដោយឥតគិតថ្លៃដល់សិស្សានុសិស្ស និងប្រជាជនក្នុងតំបន់ទាំងអស់។ ប៉ុន្តែ ពួកគេត្រូវទទួលខុសត្រូវលើការចំណាយសម្រាប់សៀវភៅសិក្សា សៀវភៅសរសេរ ក៏ដូចជាសម្ភារៈផ្សេងៗទៀតដោយខ្លួនឯង។
លោក Petrus E. Handoyo